
សូមស្វាគមន៍!!
សាលាហ្គោគ្លូប៊លគឺជាសាលាដែលបានបង្កើតឡើងដោយ ក្រុមសាស្រ្តាចារ្យ និងអ្នកជំនាញដែលមានបទពិសោធន៍ក្នុងវិស័យអប់រំច្រើនជាង១០ឆ្នាំ ហើយមានការរៀបចំកម្មវិធីសិក្សាស្របទៅតាមកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេស។ បេសកកម្មរបស់យើងគឺផ្ដល់នូវចំណេះដឹងយ៉ាងទូលំទូលាយដល់កូនៗរបស់យើង ដើម្បីសម្រេចនូវចក្ខុវិស័យគឺ អប់រំកុមារជំនាន់ក្រោយរបស់កម្ពុជាឱ្យក្លាយជាធនធានអន្តរជាតិ។
ក្នុងឱកាសអបអរសាទរខួប១០ឆ្នាំនៃដំណើរការសាលាហ្គោគ្លូប៊ល សាលាបានរៀបចំឱ្យមានការប្រឡង ជ្រើសរើសសិស្សពូកែ ដើម្បីទទួលបានអាហាររូបករណ៍១០០% ចូលរៀនថ្នាក់ទី៧ ដល់ថ្នាក់ទី១២ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ដំណើរការប្រឡង៖
ដំណាក់កាលទី១៖ ប្រឡងសរសេរផ្ទាល់
+ គណិតវិទ្យា៖ ១២០នាទី
+ ភាសាខ្មែរ៖ ១២០នាទី
+ ភាសាអង់គ្លេស៖ ១២០នាទី
ដំណាក់កាលទី២៖ សម្ភាសផ្ទាល់មាត់
+ សម្ភាសបេក្ខជន និងមាតាបិតា ឬអ្នកអាណាព្យាបាល
បានអាន និងយល់ព្រម